Tuesday, February 7, 2017
យុវជនម្នាក់សំពះយំអង្វរម្ចាស់រថយន្តឡិចសុីសRX300 ក្រោយពីបើកម៉ូតូរ៉ុកម៉កកង់បីបុកគូទរថយន្ដ ដែលចតចោលនៅលើចញ្ចើមផ្លូវ
ភ្នំពេញ : យុវជនម្នាក់បានលើកដៃសំពះសុំអង្វរ ទៅភាគីម្ចាស់រថយន្តដែលខ្លួនបានបើក ម៉ូតូរ៉ុកម៉កកង់បី មួយគ្រឿង ហើយវ៉ាអឺ ជាមួយរថយន្ដមួយគ្រឿងទៀត ជិះបញ្ច្រាសគ្នា ហើយក៏ចាប់ហ្វាំងបោកក្រឡាប់ បុកនិង រថយន្ដRx 300 ដែលម្ចាស់ចតចោលនៅលើចញ្ចើម ផ្លូវហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ០៥ និង ១០ នាទីល្ងាច ថ្ងៃទី ៧ ខែ កុម្ភះ ឆ្នាំ ២០១៧ ត្រង់ចំណុចជិតប៉ុស្ព៏នគរបាលឫស្សីកែវ តាមបណ្ដោយផ្លូវ ជាតិលេខ ៥ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើត ហេតុគេបានឃើញ ម៉ូតូ រ៉ុកម៉កកង់បី មួយគ្រឿង ពណ៌ ស អត់ទាន់ធ្វើស្លាកលេខ បើកដោយ ក្មេងប្រុសម្នាកធ្វើ ដំណើរតាមបណ្ដោយផ្លូវ ជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង បើកក្នុងល្បឿន លឿនល្មម ខណៈដែលមកដល់ចំណុចកើតហេតុខាងលើ ក៏វ៉ាអឺ រថយន្ដ មួយ គ្រឿង មិនស្គាល់ ម៉ាក ជិះបញ្ច្រាសគ្នា ហើយក៏ចាប់ហ្វាំងបោកក្រឡាប់ បុកនិង រថយន្ដRx 300 ពណ៌ ស្ករ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AK - 0051 ដែលម្ចាស់ចតចោលនៅលើចញ្ចើមតាមបណ្ដោយផ្លូវ ជាតិ លេខ៥ ក្នុងទិសដៅស្របគ្នាជាមួយរថយន្ដខាងលើ បុកបោកយ៉ាងពេញទំហឹង បណ្ដាលអោយ គាគីខាងម៉ូតូ ផ្លោងហោះបុកចូលកញ្ចាក់រថយន្ដបណ្ដាលអោយបែក ខ្ទេចរងការខូចខាតទាំងសង់ ខាង សំណាងល្អមិនបណ្ដាលមនុស្សរងរបួសធ្ងន់ ។
ក្រោយពេលកើតហេតុសម្ថកិច្ចបានចុះមកដលកន្លែងកើតហេតុ ហើយភាគីខាងរថយន្ដ RX 300 ទារសំណងអោយសង់ថ្លៃខូចខាតទាំងស្រុង ទៅភាគីខាងម៉ូតូរ៉ុកម៉កកង់បី ។