Powered by Blogger.

Tuesday, February 7, 2017

ព័ត៌មានបន្ថែម៖ តុលាការឃុំខ្លួនបង​ស្រីតារា​សម្ដែងស៊ិច​ស៊ី​ ដេនី ក្វាន់ ​ព្រោះ​ឆបោក​ប្រាក់អ្នកដទៃ​

ភ្នំពេញ៖តុលាការបានសម្រេចឃុំខ្លួនបងស្រីបង្កើតតារាសម្ដែងស៊ិចស៊ី ដេនី ក្វាន់ ដាក់ពន្ធនាគារបណ្តោះអាសន្ន កាលពីពេលថ្មីៗនេះ ពាក់ព័ន្ធករណីឆបោកប្រាក់អ្នកដទៃ



ពាក់ព័ន្ធករណីនេះ លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់កាលពីរសៀលថ្ងៃទី០៧ ខែកុម្ភៈ តាមបណ្ដាញសង្គម Telegram ថា លោក ថាន់ ឡេង ជាចៅក្រមស៊ើបសួរ បានសម្រេចឃុំខ្លួនឈ្មោះ សឿន ចំរើន ហៅ ចោមខ្វាន់ ដែលគេស្គាល់ថាជាបងស្រីបង្កើតតារាសម្ដែងស៊ិចស៊ី ដេនី ក្វាន់ ។អ្នកនាំពាក្យរូបនេះ បន្ថែមថា ការចាប់ខ្លួននេះ បន្ទាប់ពីជនត្រូវចោទបានគេចវេះមិនចូលបង្ហាញខ្លួនតាមដីការបស់តុលាការ ។ ទោះបីយ៉ាងណា ទំហំទឹកប្រាក់នៃការឆបោកនេះ ពុំត្រូវបានប្រភពព័ត៌មាន បញ្ជាក់ឲ្យដឹងនោះទេ៕

អ្នកនាំពាក្យរូបនេះ បន្ថែមថា ការចាប់ខ្លួននេះ បន្ទាប់ពីជនត្រូវចោទបានគេចវេះមិនចូលបង្ហាញខ្លួនតាមដីការបស់តុលាការ ។ ទោះបីយ៉ាងណា ទំហំទឹកប្រាក់នៃការឆបោកនេះ ពុំត្រូវបានប្រភពព័ត៌មាន បញ្ជាក់ឲ្យដឹងនោះទេ៕