Thursday, November 10, 2016
គ្រាន់តែពោះគ្នាធំសោះ សត្វពស់មួយក្បាល ត្រូវអ្នកភូមិចាប់វះពោះ ដោយសារយល់ខុស ស្មានតែវា...
នីហ្សេរីយ៉ា៖ អ្នកភូមិជាច្រើន បាននាំគ្នាចាប់សត្វពស់ ដ៏ធំសម្បើមមួយក្បាល មកវះពោះ របស់ វាចេញ បន្ទាប់ពីមានការសង្ស័យថា វាបានស៊ីសត្វចិញ្ចឹមរបស់អ្នកស្រុក ដោយសារតែឃើញ ពោះរបស់វា ឡើងប៉ោងធំ។ តែផ្ទុយទៅវិញ ការសន្និដ្ឋានរបស់ស្រុកបែរជាខុសស្រលះ ខណៈបានត្រឹមខកចិត្ត និងថែមទាំងរងការរិះគន់ ពីសំណាក់អ្នកនិយមលេងបណ្តាញសង្គម ជាច្រើនថែមទៀតផង។
ទីភ្នាក់ងារសារព័ត៌មាន ដេលីម៉ែល ចេញផ្សាយកាលពីថ្ងៃពុធ ទី៩ វិច្ឆិកា ២០១៦ បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងភូមិមួយកន្លែង លើទឹកដីប្រទេសនីហ្សេរីយ៉ា។ មេពស់ មួយក្បាល ត្រូវបានអ្នកភូមិចាប់យកមកវះពោះរបស់វា បន្ទាប់ពីពួកគេខឹងសម្បារថា វាបានស៊ីកូន គោ ដែលចិញ្ចឹមក្នុងកសិដ្ឋានរបស់ពួកគេ។ តែផ្ទុយទៅវិញ អ្វីដែលមិនស្មានដល់នោះ ក្រោយពេល វះពោះរបស់វាហើយនោះ តាមពិតវាមានទម្ងន់ ពងរាប់សិបគ្រាប់ទៅវិញសោះ។
តាមប្រភពក្នុងតំបន់បានឲ្យដឹងថា ទោះបីជាយ៉ាងណាក្តី គេមិនទាន់ដឹងច្បាស់ថា វាជាប្រភេទសត្ វពស់អ្វីឲ្យប្រាកដនៅឡើយនោះទេ។ បើទោះបីជាគេមិនដឹងថាវាជាពស់ពូជអ្វីក៏ពិតមែន តែជា ធម្មតា សត្វពស់ភាគច្រើន អាចមានលទ្ធភាព ផលិតពងរបស់វា បានរហូតដល់ទៅជាង ១០០គ្រាប់ ផងដែរ។
ស្របពេលជាមួយគ្នានេះដែរ បន្ទាប់ពីហេតុការណ៍ និងរូបភាពប៉ុន្មានសន្លឹកនេះត្រូវបានគេ បង្ហោះចែកចាយនៅលើបណ្តាញសង្គមរួចមក ក៏មានអ្នកនិយមលេងបណ្តាញសង្គមជាច្រើន បានសម្តែងក្តីអាណិតអាសូរ និងអាក់អន់ស្រពន់ចិត្តយ៉ាងខ្លាំង ចំពោះទង្វើដែលគេធ្វើដាក់ សត្វ ពស់ដ៏ធំមួយក្បាលនេះ។ ដោយសារតែទង្វើខ្វះការគិត ពិចារណារបស់អ្នកស្រុក ដែលបានប្រព្រឹត្ តឡើងមកនេះ ដូចជាសម្លាប់ជីវិត កូនពស់រាប់រយក្បាលទៀត ដែលនឹងត្រូវកើត ចេញមកផង ដែរ៕
English:
Just big belly of a snake was ripped villagers mistakenly thought it ...
Nigeria: Many villagers had seized a huge snake head, abdomen after suspect that your pet because its belly bulges. Instead, the conclusion of the district, but mistakenly identified as only disappointment and even criticized by netizens network society.
Agence Daily Mail on Wednesday, November 9, 2016, said that the incident occurred in a village on the territory of Nigeria. A snake was captured villagers abdomen after they are furious that it had calf rearing farms. But rather, what is not unexpected, after abdominal surgery and the fact that it weighs dozens of eggs back.
Local sources said that, however, was not clear that it's kind of refine exactly what the snake yet. Even if they do not know it's serpents, but the most common snake can not afford to produce their eggs up to more than 100 goals.
Meanwhile, after the incident, and the picture a few sheets have been posted distributed on social networks then there are also netizens on social networks, many have expressed sympathy and disability very actions they did to snake a big head. Because of this lack of consideration for residents who have done this have to come up like a snake killed hundreds more who will come out well.