Friday, June 10, 2016
បែកធ្លាយ វីដេអូហិង្សាគួរឱ្យតក់ស្លត់របស់ Chris Brown
វីដេអូដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានបង្ហាញពីសកម្មភាពរបស់ Chris Brown បានជាន់ក្បាលបុរសម្នាក់ទាំងកម្រោលត្រូវបានលេចធ្លាយ ប៉ុន្តែតារាចម្រៀងប៉ុបរូបនេះបានលាងជម្រះដៃរបស់គាត់យ៉ាងស្អាតពី ការទទួលខុសត្រូវ។
Brown បានប្រើប្រាស់បណ្តាញសង្គម Instagram ដើម្បីធ្វើការបដិសេធការលើកឡើងថាគាត់បានវាយប្រហារទៅលើបុរសម្នាក់ ខណៈដែលគាត់បានធ្វើជាម្ចាស់កម្មវិធីនៅក្នុងក្លឹបរាត្រី Gotha ទីក្រុងកានកាលពីថ្ងៃទី ១៨ ឧសភា។
តារាចម្រៀងវ័យ ១៧ឆ្នាំនេះបានលើកឡើងថា "ខ្ញុំបានធ្វើម្ចាស់កម្មវិធី។ គ្មានប្រិយមិត្តណាម្នាក់ទទួលរងការឈឺចាប់ដោយ Chris Brown ឡើយ ហើយក៏គ្មានប្រិយមិត្តណាម្នាក់ត្រូវទទួលរងការវាយដំដោយ Chris Brown ដែរ"។
គាត់បានបន្តថា "ខ្ញុំបានជួបម្ចាស់ក្លឹប និងបានចាប់ដៃគាត់។ យើងបានរីករាយក្នុងកម្មវិធី និងធ្វើអ្វីផ្សេងទៀតផងដែរ។ ទោះជាបុគ្គលិករបស់គាត់ជាសន្តិសុខ ខ្ញុំមិនគិតថាគាត់ពិតជាមិនស្គាល់ខ្ញុំថាជានរណានោះឡើយ។ ខ្ញុំអត់ខ្វល់ ប៉ុន្តែគាត់បានវាយប្រហារមកលើខ្ញុំ។ យើងបានដោះស្រាយបញ្ហានេះដោយសន្តិវិធី និងបំភ្លេចវាចោលអស់ហើយ"។
ទោះយ៉ាងណាក្តីជនរងគ្រោះ Malek Mokrani មិនបានយល់ស្របទៅលើការលើកឡើងមួយនោះឡើយ ហើយខ្សែអាត់វីដេអូមួយរបស់វេបសាយ TMZ បានបង្ហាញទិដ្ឋភាពមួយនោះយ៉ាងច្បាស់ថាគាត់ពិតជាបានជាន់ទៅលើក្បាល បុរសម្នាក់នោះយ៉ាងពិតប្រាកដ។
សេចក្តីរាយការណ៍បាន បញ្ជាក់ថា Mokrani ត្រូវការសម្រាកនៅក្នុងមន្ទីរពេទ្យជាមួយនឹងបញ្ហារបួសផ្នែកក្បាល និងក បន្ទាប់ពីហេតុការណ៍មួយនោះបានកើតឡើង ហើយគាត់មានបំណងរៀបចំឯកសារធ្វើការប្តឹងផ្តល់ទៅកាន់សមត្ថកិច្ចផងដែរ ។
Brown ក៏ត្រូវបានចោទប្រកាន់ទៅលើការវាយតប់នៅឯបណ្តាក្លឹបរាត្រីដទៃទៀត ផងដែរ ដែលបានកើតឡើងជាមួយនឹងសន្តិសុខក្លឹបកាលពីប៉ុន្មានរយៈមុន ពេលដែលរូបគាត់ខឹងរឿងតុរបស់គាត់មិនស្ថិតក្នុងបន្ទប់ VIP៕
English:
Video leaked violent shock of Chris Brown
A stunning video shows the actions of Chris Brown, senior head man Farleigh been leaked, but the pop star has clean hands his responsibility.
Brown uses the social network Instagram to deny reports that he attacked a man while he was master in Gotha nightclub Cannes on 18 May.
This 17-year-old singer said, "I'm done. No fans who suffered with Chris Brown nor fans beaten by Chris Brown. "
He continued, "I met the owner and his handshake. We have fun and do something else, too. Although his staff Security I do not think he really does not know I am not. I do not care, but he struck me. solve this problem peacefully and forget it all. "
However, victims Malek Mokrani not agree on a raised and a videotape of the website TMZ shows clearly that he Yes, a man's head, exactly.
The report stated that Mokrani needs in the hospital with head and neck injuries after the incident occurred and he intends to plead to jurisdiction.
Brown also was charged brawl at a nightclub as well as others that occurred with the security of the club over the last few before him angry his desk is not in the VIP room.

