Thursday, June 2, 2016
រីយ៉ា យំរឿងគេថាចូលរៀន “១ឆ្នាំតែ២ដង”
តួស្រីក្នុងបទ “ទីបំផុត” ម៉ុន ផលចរិយា រៀបរាប់ទាំងអួលដើមកមកកាន់ Sabay មុននេះថា នាងមិនមែនទៅរៀន “មួយឆ្នាំតែពីរដង” ដូចសារពត៌មានក្នុងស្រុកមួយបានចុះផ្សាយឡើយ។“ខ្ញុំស្រលាញ់ការរៀនសូត្រណាស់ ហើយការងារសិល្បៈ គឺបន្ទាប់បន្សំតែប៉ុណ្ណោះ ហើយដល់ឃើញគេចុះចឹង ខ្ញុំធ្វើអីមិនចេញទេបង ពិបាកចិត្តខ្លាំងណាស់ ឥឡូវមកដល់កន្លែងហាត់ប្រាណ តែហាត់មិនកើត រកថាទៅផ្ទះវិញហើយបង”។ រីយ៉ាថ្លែងមកកាន់ Sabay តាមរយៈឆាត ទាំងអួលដើមក។
ពាក់ព័ន្ធនឹងបញ្ហានេះតួស្រីក្នុងរឿង “វាលស្រែស្នេហ៍ខ្ញុំ” បន្តឲ្យដឹងទៀតថា បើសិនជាឪពុកម្ដាយនាងបានឃើញសារពត៌មានចុះបែបនេះ ពួកគាត់នឹងស្តីបន្ទោសនាងខ្លាំងជាមិនខាន។
រីយ៉ា បន្ត៖ “គាត់ជាអ្នកឲ្យលុយខ្ញុំមករៀន ប៉ុន្តែបែរជាមានគេចុះ ថាខ្ញុំមិនដែលចូលរៀន ហើយបើពួកគាត់បានឃើញគេចុះពីខ្ញុំចឹង មិនដឹងជាគិតបែបណា ហឹម…ច្បាស់ជាគាត់ស្ដីបន្ទោសឲ្យខ្ញុំខ្លាំងហើយបង ខ្ញុំពិបាកចិត្តរកស្មានមិនត្រូវទេ ណាមួយពួកគាត់កាចទៀត”។
យ៉ាងណាមិញនិស្សិតនៃសកលវិទ្យាល័យន័រតុននេះ បញ្ជាក់ជុំវិញម៉ោងសិក្សារបស់នាងថា ដំបូងឡើយនាងរៀនវេនព្រឹក ប៉ុន្តែដោយសារមួយរយៈនេះ មានការងារសិល្បៈច្រើនពេក ទើបប្តូរទៅរៀនវេនយប់វិញ គ្រាន់តែមិនសូវបានជាប់លាប់ដូចមុនតែប៉ុណ្ណោះ។
តួស្រីក្នុងបទ “ទីបំផុត”ថ្លែង៖ “សាលាខ្ញុំតឹងណាស់ មិនមែនចេះតែឈប់បាន ហើយដល់មួយឆ្នាំចូលរៀនតែ២ដងចឹង ច្បាស់ជាគេដេញចេញហើយ!”៕
English:
Actress in "finally" Montana behavior described the verge of coming to lounge earlier that she did not go to school " only twice, "as a local information published.
"I love learning and the work of art is secondary only to find they dont, I do not but now very difficult to come to the gym practicing not go home. " Maria said to lounge by Richard the verge of tears.
Regarding this issue the girls in "field I love," said that if her father and mother press down so they will blame her favor.
Maria said: "He seems to give me money, but turned them down, I have not attended, and if they found them I dont know what kind of violence ... clearly he blames me and my brother upset guess they do not need any more vicious. "
However, students of University Norton around her studies that initially she was a morning session, but because There are too many works of art recently switched to the night shift, just not so inconsistent as before only .
Actress in "peak", said: "I am very tense, not just stop and to attend 2 dont clear off! "
