Powered by Blogger.

Saturday, June 4, 2016

ភិន សុ​ដា​លី​ស ទម្លាយ​ពី​បំណង​របស់ខ្លួន​ចំពោះ​កូន​ក្នុង​ផ្ទៃ


នៅតែប៉ុន្មានខែទៀតប៉ុណ្ណោះ តារាសម្តែង ភិន សុដាលីស និងបានឃើញមុខកូន របស់នាង ដែល ជាចំណងស្នេហ៍រវាងនាងនិងលោក ប៉ែន ចំរ៉ុង ។ ថ្មីៗនេះមានការបង្ហើបថា តារាសម្តែង ភិន សុដាលីស មាន បំណងចេញទៅសម្រាលកូននៅក្រៅប្រទេស តែមិនទាន់ច្បាស់ថា ទៅប្រទេសណាមួយនោះឡើយ ។



ទោះបីជាប្រេះឆាជាមួយស្វាមីមិនបានរៀបការលោក ប៉ែន ចំរ៉ុង ទាំងមានផ្ទៃពោះក៏ពិតមែន តែ ភិន សុដាលីស នៅតែមានភាពរឹងមាំគួរអោយសរសើរ នាងនៅតែបន្តការងាររកស៊ីដូចមុនដដែល ។ ពេលខ្លះនាង បានចំណាយពេលដើរកំសាន្តនិងញ៉ាំអាហារជាមួយមិត្តភក្តិនៅតាមភោជនីយដ្ឋាននានា ។ ភិន សុដាលីស តែងតែទទួលបានការគាំទ្រនិងលើកទឹកចិត្តពីសំណាក់មិត្តភក្តិជាច្រើន ។ សូម្បីមិត្តភក្តិតាមហ្វេសប៊ុកក៏បានលើក ទឹកចិត្តដល់រូបនាងផងដែរ។គិតមកដល់ពេលនេះ ភិន សុដាលីស មានផ្ទៃពោះប្រមាណជិត ៦ ខែមកហើយ តែយ៉ាង ណាផ្ទៃពោះរបស់នាងមិនសូវខ្ទាតធំប៉ុន្មានឡើយ ។




ភិន សុដាលីស តែងតែទៅតាមដានសុខភាពជាប្រចាំនៅ មន្ទីរពេទ្យឯកជនមួយ។ហើយកូនក្នុងផ្ទៃនិងនាង ជាម្តាយ មានសុខភាពល្អជាធម្មតា ។ តែ ពេទ្យ បានណែនាំនាងអោយស្រស់ស្រាយនិងកុំមានការគិតច្រើនខ្លាចប៉ះពាល់សុខភាពទារក ។

អ្វីដែលកត់សំគាល់នោះ កាលពីពេលថ្មីៗនេះ មានការបង្ហើបពីសំណាក់មិត្តភក្តិ ដែលជិតដិតជាមួយ ភិន សុដាលីស បានអោយ ដឹងថា ពេលនេះដែរ ភិន សុដាលីស មានបំណងទៅសម្រាកសម្រាលកូននៅបរទេស។តែគេមិនទាន់ដឹងច្បាស់ថា នាងទៅប្រទេសណាមួយនោះឡើយ ។ ពេលនេះនាងកំពុងគិតគូរ និង ត្រៀមថវិការសម្រាប់ចំណាយនៅពេលឆ្លងទន្លេ។មិនមានអ្វីជាការពិបាកនោះទេ សម្រាប់ ភិន សុដាលីស បើគ្រាន់តែនាងហារមាត់ សុំ ជំនួយពីលោក អិុន សុភិន ជាឪពុករបស់នាងនោះ ។ នរណាក៏ដឹងថា គ្រួសាររបស់ ភិន សុដាលីស មានជីវភាពធូរធារផងដែរ។ប៉ុន្តែសំខាន់ ភិន សុដាលីស ព្រមទទួលជំនួយពីឪពុករបស់នាង ឬ ក៏អត់? ៕





English:

Pin soda break from its intention to unborn childrenStill a few months longer, actor Pin soda and see her son, the relationship between her and Mr. Rong. Recently revealed that actor Pin soda intend to go overseas births still not clear to any country.
Despite the rift with her husband was not married Pen pregnancy, but Pin soda still strong kudos she continues the same business as before. Sometimes she spent traveling and eating with friends at the restaurant. Pin soda always get support and encouragement from friends. Even friends from Facebook also encourage her. Thus far Pin soda nearly 6 months pregnant and her pregnancy, much less thrown.
Pin soda always to track the health check at a private hospital. And her unborn baby and a healthy mother as usual. But the doctor advised her freshness and do not think too much fear of affecting the health of the baby.
What is noted that recently there was revealed by a friend who is close with Pin soda white, said the same time, Pin soda enemy intends to relax birth abroad. But they do not know that she went to any of them. Now she is thinking and preparing budget for expenses during childbirth. There is nothing difficult for Pin soda just her mouth to ask for help from Mr. Johnson, her father Phin. Who knew that the family's Pin soda-class. But Pin soda accept help from her father or not? .