Friday, June 3, 2016
កីឡាករ ចាន់ វឌ្ឍនាកា លុតជង្គង់ សុំទោសប្រជាជនខ្មែរ ក្រោយស៊ុតបាល់ពិន័យ១១ម៉ែត្រអត់ចូល កំឡុងពេលប្រកួត រវាង កម្ពុជា និង ចិនតៃប៉ិ
រាជធានីភ្នំពេញ ៖ កីឡាករខ្សែប្រយុទ្ឋក្រុមជម្រើសជាតិបាល់ទាត់កម្ពុជា លោក ចាន់ វឌ្ឍនាកា ដែលទទួលការលើកសរសើរនិងគាំទ្រច្រើនពីអ្នកនិយមទស្សនាការប្រកួតបាល់ទាត់ និងប្រជាពលរដ្ឋនោះ បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គម (Facebook) ដោយបញ្ជាក់ថា«ខ្ញុំពិតជាសុំទោសដែលថ្ងៃនេះខ្ញុំធ្វើអោយបាត់បង់ឱកាសដល់ល្អមួយនេះ ខ្ញុំពិតជាសោកស្ដាយ» ។
ការសុំទោសរបស់កីឡាករខ្សែប្រយុទ្ឋក្រុមបឹងកេតអង្គរនាពេលនេះ បានធ្វើឡើងបន្ទាប់ពីរូបគេ(ចាន់ វឌ្ឍានាកា)បានស៊ុតបាល់ពិន័យ១១ម៉ែត្រមិនចូល នៅក្នុងការប្រកួតវគ្គជម្រុះបឋមពានរង្វាន់ AFC Asian Cup 2019 ជើងទី១ ជាមួយម្ចាស់ផ្ទះឆាយនីសតៃប៉ិ ក្នុងកីឡដ្ឋាន Kaohsiung កាលពីល្ងាចថ្ងៃទី០២ មិថុនា ២០១៦ ។
ក្រុមអ្នកតាមដានវិស័យបាល់ទាត់កម្ពុជាបានលើកឡើងថា លទ្ឋផល២-២ជាមួយម្ចាស់ផ្ទះឆាយនីសតៃប៉ិកាលពីថ្ងៃម្សិលមិញនេះ នឹងអាចឲ្យកម្ពុជាមានឱកាសខ្ពស់ក្នុងការឡើងទៅវគ្គបន្តនៅពេលធ្វើជាម្ចាស់ផ្ទះនៅថ្ងៃទី០៧ មិថុនា ២០១៦ សបា្តហ៍ក្រោយនេះ ។
យ៉ាងណាក៍ដោយ អ្នកនិយមបាល់ទាត់បានលើកឡើងដែរថា លទ្ឋផលក្រុមណាឡើងទៅវគ្គបន្តនោះ ទាល់តែចប់ការប្រកួត៩០នាទីទើបដឹងក្រុមណាទៅក្រុមណាហាលអាវ ៕
English:
Phnom Penh: Midfielder fight squad Football Cambodia Chan Vathanka, which received much praise and support from visitors Football and the people that wrote on the social network (Facebook) by stating that I am truly sorry that today I made a loss a good opportunity for this, I'm sorry. 'His apology fight Lake Kenny Angkor made after he (Chan Vathana) scored a penalty 11 meters in the qualifying preliminary AFC Asian Cup 2019 1st leg with the host far in Taipei, Kaohsiung Stadium on the evening of June 02, 2016.Football watchers suggested that the outcome 2-2 draw with hosts China Taipei yesterday can make Cambodia more likely to progress to continue when host on June 07, 2016 next week.However, pro football raised that resulted teams that progress to continue until the end of the game 90 minutes group to group halaav.
