Powered by Blogger.

Wednesday, June 1, 2016

បែកធ្លាយ! ទីតាំងផលិតលក់ បង្អែមលតឈឹន គ្មានអនាម័យនៅថៃ ត្រូវបានបង្រ្កាប

ថៃ៖ ប្រិយមិត្តមួយចំនួនប្រហែលជា ធ្លាប់បានទទួលទានយ៉ាងឆ្ងាញ់ពិសានូវបង្អែមលតឈឹន រួចមកហើយ។ ដោយឡែកក្រឡេកមកមើល នៅក្នុងផ្សារលក់ដូរមួយកន្លែង ក្នុងស្រុក Hat Yai ខេត្ត Songkhla ប្រទេសថៃឯណោះវិញ រូបភាពមួយចំនួនត្រូវបានគេបង្ហោះផ្សាយ ដែលបង្ហាញពីតាំងផលិតលក់លតឈឹន គ្មានអនាម័យត្រឹមត្រូវ និងបច្ចុប្បន្នត្រូវបានមន្រ្តីជំនាញថៃ ចុះធ្វើការបង្គ្រាបរួចហើយ និងណែនាំផងដែរ។

បើតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា កាលពីពេលថ្មីៗកន្លងទៅនេះ រូបភាពជាច្រើន សន្លឹកត្រូវបានថត បង្ហោះចូលទៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយជនមិនស្គាល់មុខ បង្ហាញពីទីតាំងផលិតនិងស្តុកលក់អាហារសម្រន់ ដែលគេស្គាល់ថាជាបង្អែមលតឈឹន ដែលល្បីទាក់ទងជាមួយនឹងពាក្យចចាមអារ៉ាមថា ការផលិតគ្មានអនាម័យត្រឹមត្រូវ និងរក្សាទុកក្នុងធុងកខ្វក់ ជាហេតុអាចបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។


ប្រភពបន្តទៀតថា ក្រោយពីបែកធ្លាយរូបភាព ទាំងអស់នោះមក មហាជនជាច្រើនមាន ការអាក់អន់ចិត្ត ខឹងសម្បារជាខ្លាំង និងបានថ្កោលទោសអ្នករកស៊ីផលិតលក់ នូវអាជីរកម្ម ធ្វើលតឈឹនយ៉ាងចាស់ដៃផងដែរ។ ព្រមជាមួយគ្នាដែរ មតិមហាជនជាច្រើនក៏បានធ្វើការស្នើសុំ ទៅខាងមន្រ្តីជំនាញ គួរណាស់ត្រូវបានអនុម័តឲ្យបានត្រឹមត្រូវ ទាក់ទងទៅនឹងផ្នែកអនាម័យ ដែលមានសុវត្ថិភាពល្អជាងនេះ មុនអនុញ្ញាតឲ្យបើកអាជីវកម្មរកស៊ីផងដែរ។

ទន្ទឹមនឹងនោះផងដែរ បើតាមព័ត៌មានក្នុងស្រុកបានធ្វើការចេញផ្សាយ ទាក់ទងនឹងករណី បង្អែមលតឈឹននេះ បច្ចុប្បន្នអភិបាលក្រុង Hat Yai គឺលោក Prai Pattano បានមានប្រសាសន៍ ឲ្យដឹងថា «យើងមិនទាន់អាចកំណត់ទីតាំង ទីកន្លែង តាមរយៈរូបភាពនេះបានឡើយ។ ប៉ុន្តែយ៉ាងណាមិញមិញ ខាងពួកយើងនឹងបញ្ជូនក្រុមមន្រ្តីសុខាភិបាល ដើម្បីចុះត្រួត ពិនិត្យទីផ្សារទាំងអស់ ដើម្បីឲ្យដឹងប្រាកដថា តើការផលិតនោះពិតជាមាន ឬគ្មានអនាម័យ និងស្តង់ដាត្រឹមត្រូវ  ឬមិនត្រឹមត្រូវផងដែរ»៕




{Update} អត្តបទចេញផ្សាយចុងក្រោយ៖

សម្រាប់រឿងរ៉ាវបន្ថែមទាក់ទងនឹងលតឈឹនដដែលនេះ បើតាមប្រសាសន៍របស់លោកអភិបាល Prai Pattano ក្រោយពីបានចុះធ្វើការស៊ើបអង្កេត ជាមួយមន្រ្តីជំនាញលើករណីផលិតផល លតឈឹនគ្មានអនាម័យនេះដែរ បានឲ្យដឹងថា រូបភាពដែលថតយកទៅបង្ហោះចែកចាយចូល ទៅក្នុងប្រព័ន្ធផ្សាយសង្គមនោះ គឺបានថតចេញផ្សារ Fresh Market Plaza 3 ដែលម្ចាស់អ្នកលក់ ត្រូវបានគេកំណត់អត្តសញ្ញាណបានថា ឈ្មោះ Somsak Remsri-ngam អាយុ៥០ឆ្នាំ ដោយសង្កេតឃើញថា ការរក្សាទុកលតឈឹនក្នុងធុងនោះ ពិតជាគ្មានអនាម័យត្រឹមត្រូវប្រាកដមែន។

ក្រោយមកលោកអភិបាល Prai Pattano ក៏បានធ្វើការព្រមាន និងត្រូវធ្វើយ៉ាងណាមានការរក្សាទុកក្នុងធុងដែលល្អ មានគម្រប និងអនាម័យត្រឹមត្រូវ ហាមដាច់ខាតលាយសារធាតុផ្អែម ឬមេស្ករគីមី ដែលប៉ះពាល់ដល់សុខភាពអ្នកទទួលទាន បើមិនដូចច្នោះទេ នឹងត្រូវរងការពិនិយ ផ្តន្ទាទោសតាមច្បាប់ និងបិទអាជីវកម្មរកស៊ីតែម្តង ៕


English:

Thailand: Some fans may have been eating delicious dessert Chhoem already. In particular, look at in a market where Hat Yai district of Songkhla province, Thailand prefecture, some pictures have been published that shows the production sold focus Chhoem no proper sanitation and is currently a professional officer Thailand work crackdown already well advised.
According to newspaper reports that in recent few pictures have been posted into the social media by unknown individuals demonstrate the Milwaukee and inventories snack known as dessert focus Chhoem which celebrities associated with rumors that production without proper sanitation and stored in containers dirty volatile can affect people's health.
The source added that after all the leaked crowds have strong anger and resentment condemned prostitutes doing business Chhoem badly. At the same time, too many mtemhachon also apply to the officials should be properly adopted relating to hygiene, better safe before allowing merchants.
Meanwhile, according to local news has been released regarding the case dessert misdemeanors, the current mayor of Hat Yai, Prai Pattano, said 'We have not been able to locate the place through this image. But even today we will send health officials to monitor the markets for sure whether production or without proper hygiene and standards or incorrect.
{Update} article published last:For stories regarding focus Chhoem the same, said the governor Prai Pattano After descending to investigate with relevant officials on the case products focusing Chhoem no sanitation, too, said that photos taken posted distributed into the media society that was photographed out shopping Fresh Market Plaza 3, which the owner seller has been identified that the name Somsak Remsri-ngam, 50, was noted that saving focus misdemeanors in the container really no proper sanitation are serious.
Later mayor Prai Pattano warned and do, there is stored in containers that have good cover and sanitary properly forbade mixing sweet substance or parent sugar, chemicals that affect the health of consumption, if not like that but will be subjected to review by the sentencing laws and closed business itself.