Sunday, June 12, 2016
មុននេះបន្តិច ! រថយន្តចាក់បេតុង បុកកិន នារី២នាក់ ស្លាប់ភ្លាមៗ
មុននេះបន្តិច ! រថយន្តចាក់បេតុង បុកកិន នារី២នាក់ ស្លាប់ភ្លាមៗ
រាជធានីភ្នំពេញ ៖ នារី២នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុបន្ទាប់ពីពួកគេជិះម៉ូតូមួយគ្រឿងម៉ាក វ៉េវអាល់ហ្វា ហើយត្រូវរថយន្តចាក់ប៉េតុងធុនធំមួយគ្រឿងបើកបុកពីក្រោយ រួចកិនស្លាប់នៅនឹងកន្លែងភ្លាមៗ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចច្រមុះជ្រូកក្បាលថ្នល់ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
យោងតាមប្រភពព័ត៌មានពីសាក្សីដែលបានឃើញហេតុការណ៍ បានរៀបរាប់អោយដឹងថា នៅមុនពេលកើតហេតុគេសង្គេតឃើញ នារីរងគ្រោះទាំង២នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកវ៉េវអាល់ហ្វា ពណ៌ខ្មៅ គ្មានស្លាកលេខ ឌុបគ្នាធ្វើដំណើរចេញពីស្ពានច្បារអំពៅបំណងឆ្ពោះទៅកាន់ផ្លូវ២៧១ ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនធម្មតា ។ ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តចាក់ប៉េតុងធុនធំមួយគ្រឿង ពណ៌ក្រហមលាយស ពាក់ស្លាកលេខ ភ្នំពេញ 5A-0030 បើកបរដោយបុរសម្នាក់ស្របទិសគ្នា បានបើកមកកៀរម៉ូតូនារីរងគ្រោះពីក្រោយពេញទំហឹង រួចរេចង្កូតជ្រុលកិនខ្លួននារីរងគ្រោះទាំង២នាក់ស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុតែម្តង ។ ភ្លាមៗរថយន្តបង្កបានព្យាយាមបើករត់គេចខ្លួន តែត្រូវបានសមត្ថកិច្ចដែលប្រចាំការនៅចំណុចខាងលើដេញតាមឃាត់បានមកវិញ ទាំងរថយន្ត និងអ្នកបើកបរ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះអន្តរាគមន៍សហការជាមួយសមត្ថកិច្ចជំនាញចុះវាស់វែង អូសយកទាំងរថយន្តបង្ក និងម៉ូតូរបស់នារីរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់នៅពេលក្រោយ ។ ក្នុងនោះ អ្នកបើកបររថយន្តបង្កក៏ត្រូវបានឃាត់ខ្លួនយកទៅជាមួយផងដែរ ។
សូមបញ្ជាក់ថា សពនារីរងគ្រោះទាំង២នាក់មានវ័យប្រមាណជាង២០ឆ្នាំដូចគ្នា ហើយពួកគេទាំង២នាក់មិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ ដោយសមត្ថកិច្ចកំពុងស្រាវជ្រាវទំនាក់ទំនងរកសាច់ញាតិ ដើម្បីអោយមកទទួលយកទៅធ្វើបុណ្យទៅតាមប្រពៃណី ។
សូមបញ្ជាក់បន្ថែមថា ស្ថានភាពចរាចរណ៍នៅកន្លែងកើតហេតុហាក់មានសភាពណែនណាន់តាន់តាប់ខ្លាំងណាស់ ព្រោះករណីនេះកើតឡើងចំណុចប្រសព្វផ្លូវមុខបួនតែម្តង (កណ្តាល) និងម្យ៉ាងវិញទៀត អ្នកដំណើរក៏ដូចជាប្រជាពលរដ្ឋនាំគ្នាឈប់ម៉ូតូចោមរោមមើលយ៉ាងអូរអរ ទើបធ្វើអោយចរាចរណ៍នៅទីនោះមានភាពកកស្ទះខ្លាំងស្ទើររាប់ម៉ោង មិនអាចចរាចរណ៍បានស្រួលបួលឡើយ ៕
English:
Earlier! Concrete truck collision kills 2 women grind immediately
Phnom Penh: 2 girls died instantly at the scene after they rode a motorcycle brand microwave al-Fi the car was a large concrete units hit grind behind and died on the spot immediately. This accident occurred at 12 pm on 12 June 2016 at the highway chramouhchrouk located in Khan Market Cu.
According to sources from the witnesses mentioned that before the incident, Observation female victims 2 men on a motorcycle brand microwave al Farsi black plates Duch went off the bridge garden cane towards road 271 in the direction from east to west at a speed normally. While arriving at the scene, a poured concrete a large red-and-white plate number 5A-0030 driving one hood motorcycle swerve victim already fully behind the steering wheel milling ultra victim 2 died immediately on the spot because once. Suddenly the car tried to escape, must be competent at the above retention chase back and drivers.
After the incident, local authorities intervened in cooperation with the competent experts take measured both the car and motorcycle victim to save traffic Office in Phnom Penh land waiting to resolve legal later. The bus driver was also arrested with them too.
The funeral 2 female victims aged over 20 years and they 2 yet not yet been identified by authorities are searching for relatives to come and get to celebrate tradition.
Please confirm that the traffic situation on the ground seems to be very crowded because this case happened only four road junction (center ) and the other passengers as well as residents stood motorcycle camping O Orr there are traffic jams almost no traffic could not be more ready.



